ស្វែងរកយើង៖
Wat4cam
Ministry
EU
AFD
ត្រលប់ទៅព័ត៌មាន

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមបេសកកម្មរួម (AFD) និងដៃគូអភិវឌ្ឍន៍ ចុះពិនិត្យការចាប់ផ្តើមអនុវត្តអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងកំពង់ធំ

son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមបេសកកម្មរួម (AFD) និងដៃគូអភិវឌ្ឍន៍ ចុះពិនិត្យការចាប់ផ្តើមអនុវត្តអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងកំពង់ធំ
នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមបេសកកម្មរួម ចុះពិនិត្យការចាប់ផ្តើម និងវឌ្ឍនភាពនៃការអនុវត្តអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ក្នុងដំណើរបេសកកម្មនេះ មានការអញ្ជើញចូលរួមពី លោកស្រី សេង សុធីរ៉ា តំណាងទីភ្នាក់ងារ AFD, ឯកឧត្តម ស្រ៊ុន សុខុម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងមន្ទីរខេត្តព្រះវិហារ និងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារគ្រប់គ្រងគម្រោង (PMU) និងក្រុមការងារអនុវត្តគម្រោង (PIU)។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យអនុគម្រោងប្រព័ន្ធធារាសាស្ត្រ សំខាន់ៗរួមមាន៖ ទី១) ភូមិសាស្ត្រខេត្តព្រះវិហារ៖ ទំនប់សករាជ-អូរកំបោរ និងទំនប់ក្រាយ។ ទី២) ភូមិសាស្ត្រខេត្តកំពង់ធំ៖ អូរអ៊ត និងតំបន់អនុវត្តគម្រោងពាក់ព័ន្ធ។ ដំណើរបេសកកម្មនេះ គឺដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងតាមដានការរៀបចំការងារអនុវត្តគម្រោង ឱ្យស្របតាមផែនការដែលបានកំណត់។

ឱកាសនោះ ឯកឧត្តម ចាន់ យុត្ថា បានគូសបញ្ជាក់ថា កម្មវិធី WAT4CAM ផ្តោតលើការផ្សារភ្ជាប់ «ទឹក និងកសិកម្ម» ដោយចាត់ទុកការគ្រប់គ្រងទឹកជាមូលដ្ឋានគ្រឹះអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព។ អនុគម្រោងទាំងនេះនឹងជួយឱ្យប្រជាកសិករមានទឹកគ្រប់គ្រាន់ កាត់បន្ថយការពឹងផ្អែកលើទឹកភ្លៀង បង្កើនការបង្កបង្កើនផល (២ដង/ឆ្នាំ) ព្រមទាំងបង្កើនផលិតភាព កែលម្អជីវភាព លើកកម្ពស់ប្រាក់ចំណូល និងពង្រឹងសន្តិសុខស្បៀងក្នុងសហគមន៍គោលដៅ។

ក្នុងជំនួបសំណេះសំណាល ឯកឧត្ដមរដ្ឋលេខាធិការ បានអំពាវនាវឱ្យគ្រប់ភាគីបន្តសហការ និងយោគយល់ដល់ក្រុមការងារ ដើម្បីឱ្យការសាងសង់រលូន ទាន់ពេល និងមានគុណភាព ព្រមទាំងរួមគ្នាថែរក្សាប្រព័ន្ធទាំងនេះឱ្យប្រើប្រាស់បានយូរអង្វែង។ បេសកកម្មនេះ ស្តែងពីកិច្ចសហការជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ក្នុងការគ្រប់គ្រងទឹក និងអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ៕