Find us at:
Wat4cam
Ministry
EU
AFD
Back to News

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងអាងទឹកជាក់ស្តែងចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងអាងទឹកជាក់ស្តែងចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោងស្តារ និងគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រស្ទឹងស្វាយចេក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៃអាងទឹកចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ក្នុងបេសកកម្មនេះ ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យជាក់ស្ដែងនៅអាងទឹកចំនួន ៣កន្លែង រួមមាន៖ អាងទឹកទំនប់តាឆាយ អាងទឹកគ្រុឌ និងអាងទឹកស្ទឹង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ការចុះពិនិត្យទីតាំងជាក់ស្តែងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការកែលម្អ និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រមួយចំនួនក្នុងដំណាក់កាលដំបូង ដើម្បីបំពេញបន្ថែមឱ្យគ្រប់ចំនួន ១០អាងទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានពេញលេញ សម្រាប់បម្រើដល់ការបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕