Find us at:
Wat4cam
Ministry
EU
AFD

News & Events

Stay updated with our latest activities and achievements

WAT4CAM - Water Resources Management for Cambodia

View All News
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូ AFD និង EU ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងខេត្តបាត់ដំបង

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូ AFD និង EU ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងខេត្តបាត់ដំបង

WAT4CAM - Water Resources Management for Cambodia

នាថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃគម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងភូមិសាស្ត្រឃុំធិបតី ឃុំរាំងកេសី និងឃុំកំពង់ព្រៀង នៃស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង។

September 7, 2026
son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមបេសកកម្មរួម (AFD) និងដៃគូអភិវឌ្ឍន៍ ចុះពិនិត្យការចាប់ផ្តើមអនុវត្តអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងកំពង់ធំ

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមបេសកកម្មរួម (AFD) និងដៃគូអភិវឌ្ឍន៍ ចុះពិនិត្យការចាប់ផ្តើមអនុវត្តអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងកំពង់ធំ

WAT4CAM - Water Resources Management for Cambodia

នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមបេសកកម្មរួម ចុះពិនិត្យការចាប់ផ្តើម និងវឌ្ឍនភាពនៃការអនុវត្តអនុគម្រោងប្រព័ន្ធធារាសាស្ត្រ ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

September 6, 2026
son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី WAT4CAM ជំហានទី១

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី WAT4CAM ជំហានទី១

WAT4CAM - Water Resources Management for Cambodia

នៅថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ជំហានទី១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពិនិត្យវឌ្ឍនភាពនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១។

June 14, 2026
son daraksa

Svay Check

View All News
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងអាងទឹកជាក់ស្តែងចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងអាងទឹកជាក់ស្តែងចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

Svay Check

នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោងស្តារ និងគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រស្ទឹងស្វាយចេក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៃអាងទឹកចំនួន ៣កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

August 16, 2026
son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ

Svay Check

នៅរសៀលថ្ងៃព្រហស្បត៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្ត «គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក» ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដោយមានវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

June 24, 2026
son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយក្រុមបេសកកម្មត្រួតពិនិត្យ នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយក្រុមបេសកកម្មត្រួតពិនិត្យ នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)

Svay Check

នៅថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ និងគម្រោងស្តារ និងគ្រប់គ្រងទន្លេស្វាយចេក (SVAY CHEK)។

June 18, 2026
son daraksa