Find us at:
Wat4cam
Ministry
EU
AFD
Back to News

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាដំណាក់កាលទី១ លើកទី៥

son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាដំណាក់កាលទី១ លើកទី៥
នៅ​សាលប្រជុំ​ទីស្ដីការ​ក្រសួង​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជា (WAT4CAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំកម្មវិធី WAT4CAM ដំណាក់កាលទី១ លើកទី៥

នៅ​សាលប្រជុំ​ទីស្ដីការ​ក្រសួង​ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជា (WAT4CAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំកម្មវិធី WAT4CAM ដំណាក់កាលទី១ លើកទី៥ ដោយមានវត្តមានចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ មានទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងសហភាពអឺរ៉ុប (EU)។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់យោបល់ទៅលើ ទី១)សមិទ្ធផលនៃកម្មវិធី WAT4CAM ដែលបានអនុវត្តកន្លងមក ទី២)របាយការណ៍របស់ទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ អំពីលទ្ធផលនៃការអនុវត្តកម្មវិធី WAT4CAM ដោយមានលក្ខណៈជាការគ្រប់គ្រងធនធានទឹកចម្រុះ ដោយផ្សារភ្ជាប់នឹងការដាំដុះ រហូតដល់ការផលិត ព្រមទាំងស្វែងរកទីផ្សារ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងទី៣)ការរៀបចំផែនការសកម្មភាពទាំង៤ជំហាន សម្រាប់អនុវត្តឆ្នាំ២០២៦ ដោយផ្តោតលើគោលការណ៍គ្រប់គ្រងធនធានទឹក គ្រប់គ្រងប្រព័ន្ធធារាសាស្ត្រដែលជាចំណុចអាទិភាពសម្រាប់គម្រោង និងការប្រែការដាំដុះរបស់ប្រជាកសិករក្លាយជាកសិកម្មទំនើប។

សូមបញ្ជាក់ថា កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ នៅខែមិថុនា ឆ្នាំ២០២៧ ខាងមុខ ៕