Find us at:
Wat4cam
Ministry
EU
AFD
Back to News

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលប្រព័ន្ធធារាសាស្ត្រកង្ហត នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

son daraksa
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលប្រព័ន្ធធារាសាស្ត្រកង្ហត នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រគល់-ទទួលប្រព័ន្ធធារាសាស្ត្រកង្ហត (ប្លុក A,B,C,D) នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ ( WAT4CAM _Phase1) ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមជម្រាបថា ពិធីប្រគល់-ទទួលនាពេលនេះ មានវត្តមានចូលរួមពីលោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោកអនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ព្រមទាំងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ ក្រុមការងារបច្ចេកទេសអង្គភាពគ្រប់គ្រងគម្រោងកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មកម្ពុជាជំហាន១ (WAT4CAM_Phase1) និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល ពិសេសនាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងសហគមន៍កសិករប្រើប្រាស់ទឹកទួលម្ទេស ត្រូវបន្តការយកចិត្តទុកដាក់រួមសហការគ្នា គ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រកង្ហត ដែលជាសមិទ្ធផលថ្មីនេះ ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

សូមបញ្ជាក់ថា គម្រោងជួសជុលស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តកង្ហត ប្លុកA+B) ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៩០២គ្រួសារ ក្នុងភូមិគោកពោន ភូមិកន្ទួត និងភូមិកូនព្រហ្ម នៃឃុំធិបតី ស្រុកគាស់ក្រឡ ភូមិសំបុកអកនៃឃុំកំពង់ព្រៀង និងភូមិវត្តកណ្តាល ភូមិស្វាយជាតិ ភូមិរាំងកេសី និងភូមិរាំងក្រោលនៃឃុំរាំងកេសី ស្រុកសង្កែ។ ចំណែកគម្រោងជួសជុលស្តារឡើងវិញប្រព័ន្ធធារាសាស្រ្តកង្ហត ប្លុក (C+D) ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៥៣២គ្រួសារ ក្នុងភូមិចំនួន៦ ឃុំចំនួន២ និងស្រុកចំនួន១ នៃខេត្តបាត់ដំបង៕